ផ្អើលកំប៉ុងស្មានថាគ្រាប់បែកបង្កៃ សមត្ថកិច្ចពង្រាយកម្លាំងហ៊ុមព័ទ្ធ ការពិតស្ប្រៃបាញ់ចេញផ្កាក្រដាស

Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4

/* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:""; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:"Calibri","sans-serif"; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin;}

រាជធានី​ភ្នំពេញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃទី២១ កុម្ភៈ នៅចំណុចតាមផ្លូវច្រកចូលវត្ដប្រជុំសាគរហៅវត្ដថ្មី ក្នុងភូមិទី សង្កាត់

ជ្រោយចង្វា ខណ្ឌឫស្សីកែវ គឺដោយសារតែកំប៉ុងមួយដែលគេពុំធ្លាប់ស្គាល់ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោងព្រឹកនៅមុខផ្ទះលេខ២៥៧

ធ្វើឱ្យគេមានការសង្ស័យថាជាគ្រាប់បែករបស់ជនមិនស្គាល់មុខណាមួយដាក់បង្កៃការភ្ញាក់ផ្អើលមានរយៈពេលជាច្រើនម៉ោងដោយសមត្ថកិច្ច

មូលដ្ឋានបានធ្វើការបិទផ្លូវនិងរាយការណ៍ជាបន្ទាន់ទៅមន្ដ្រីស៊ីម៉ាក់ឱ្យចុះមកពិនិត្យ ។តាមព័ត៌មានឱ្យដឹងថាកំប៉ុងមួយនេះមានសណ្ឋានដូចគ្រាប់បែក

ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីវេលាម៉ោងព្រឹកថ្ងៃទី ២១ កុម្ភៈ នៅតាមផ្លូវចូលវត្ដប្រជុំសាគរមុខផ្ទះលេខ២៥៧ ដែលមានម្ចាស់ផ្ទះឈ្មោះម៉ៃ

សាវរី ភេទស្រីអាយុ៣៣ឆ្នាំជាភរិយាជនជាតិណ័រវេ បន្ទាប់ពីប្រទះឃើញកំប៉ុងនេះភ្លាមគេអះអាងថាជាគ្រាប់បែកនិងបានរាយការណ៍ប្រាប់

ប៉ូលិសមូលដ្ឋានចុះទៅ  ពិនិត្យនិងបានរាយការណ៍ជាបន្ទាន់ទៅស្នងការដ្ឋានរាជធានីភ្នំពេញនិងមន្ដ្រីស៊ីម៉ាក់ ក៏មានការអន្ដរាគមន៍ចុះទៅពិនិត្យផងដែរ

តាមព័ត៌មានបន្ដទៀតថានៅព្រឹកនោះជុំវិញរឿងកំប៉ុងដែលមានការសង្ស័យជាគ្រាប់បែកត្រូវបានសមត្ថកិច្ចធ្វើការការពារយ៉ាងតឹងរ៉ឹងព្រមទាំង

បិទផ្លូវចូលវត្ដប្រជុំសាគរនិងបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួមជាមួយការភ័យខ្លាចផងដែរ



នៅ​ព្រឹក​ថ្ងៃ​ដដែលមន្ដ្រី​ស៊ី​ម៉ាក់​បាន​ចុះ ទៅ​ពិនិត្យ​កំប៉ុង​នោះដោយ​មានការ​ប្រុងប្រយ័ត្ន តែ​តាម​ការ​ពិតជា​កំប៉ុង​ទទេពុំ​មែនការ​ដាក់ឬ​កែ​ច្នៃ​គ្រឿងផ្ទុះ​អ្វី​

ឡើយ​។ ទោះបីជា​មានការ​អះអាង​ថា​មិនមែន​ជា​គ្រាប់បែកយ៉ាងណាក៏​ដោយក៏​សមត្ថកិច្ច​នៅ​តែ​ធ្វើការស្រាវជ្រាវ​ពី​កំប៉ុង​នោះតើ​ប្រភព​មកពីណាបានជា​

ចំឡែក​ម្ល៉េះ ក្រោយមក​ទើប​ដឹង​ថាជា​កំប៉ុង​ស្ប្រ៉ៃ​ត៍បាញ់​ចេញ​ក្រដាស​ផ្កាដែលម្ចាស់ផ្ទះ​បាន​ទិញ​យក​មក​បាញ់​ក្នុង​ពិធី​ខួបកំណើត​កូនប្រុស​អាយុ​១៥​

ឆ្នាំ កាលពី​វេលាល្ងាច​ថ្ងៃ​ទី​២០ កុម្ភៈ នៅ​ពេល​បាញ់​អស់ហើយ​ក្មេង​ៗ​បាន​កាន់​យក​ចេញ​ទៅ​លេង​ក្រៅផ្ទះ​នៅ​សល់​តែ​កំប៉ុង​តូច​មួយ​ខ្លីមាន​សណ្ឋាន

ដូច​គ្រាប់បែក​ច្នៃ​ជា​ហេតុ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ ការ​ភ្ញាក់ផ្អើល​រយៈពេល​ជាង៣​ម៉ោង​នេះគឺ​ចាប់ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់ម៉ោង​១០​និង​៣០​

នាទី​ព្រឹក ។គួរ​កត់​សំគាល់ថាកំប៉ុង​ដែល​មានការភ្ញាក់ផ្អើល​នេះ​មិនមែន​ជា​រឿងរ៉ាវ​ទី​១​ទេវាជា​ជា​ករណី​ទី​២​ហើយដែល​កាលពី​ឆ្នាំទៅ​ក៏មានការ​

ភ្ញាក់ផ្អើល​ម្ដង​រួច​មក​ហើយ​នៅ​ឯ​ខេត្ដបាត់ដំបងក្បែរ​របង​ភោជនីយដ្ឋាន​មួយ​កន្លែងស្រប​ពេល​មានការ​ត្រៀម​ជប់លៀង​មង្គលការ​មន្ដ្រី​ប៉េ​អឹ​ម​មួយ​រូប

លុះ​ក្រោយមកទើប​ដឹង​ថា​ជា​កំប៉ុង​ស្ប្រ៉ៃ​ត៍បាញ់​ចេញ​ផ្កាសំរាប់​ពិធី​កំសាន្ដ​ផ្សេង​ៗ​ប៉ុណ្ណោះ។