លោកជំទាវប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារកាកបាទក្រហមពោធិ៍សាត់


លោក​ជំទាវ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំប្រតិភូកាកបាទក្រហមជាច្រើនរូប ព្រមទាំងលោកជំទាវនៃ

ថ្នាក់ដឹកនាំរដ្ឋាភិបាលមួយចំនួនផង អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសាខាកាកបាទក្រហម ខេត្ដពោធិ៍សាត់ ខ្នង កំពស់ជាន់

លើទំហំពី.២៦៤ម៉ែត្រការ៉េ ចំណាយថវិកា ១៣១.៨០០ដុល្លារ ដែលទើបស្ថាបនារួចថ្មីសន្លាង


លោក​ជំទាវ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ដំបូងហើយ​ដែល​ខេត្ដពោធិ៍សាត់ មាន​អគារ​សាខាកាកបាទក្រហមកម្ពុជា

ប្រកបដោយ​ស្ដង់ដា ដើម្បី​បំរើ​ការងារ​ផ្នែក​មនុស្សធម៌​ចូលរួមយ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការសង្គ្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋានជា​

ពិសេស​ជន​ដែល​ងាយ​រង​គ្រោះ។ សមិទ្ធផល​ថ្មី​សន្លាង​នេះ​គឺ​បាន​មក​ពី​ការ​រួមដៃគ្នា របស់​សប្បុរសជន​ជិត​ឆ្ងាយ​ទាំងឡាយ ជាពិសេស​លោក​ឧកញ៉ា​    

ទុ​យ គី និង​លោក​ជំទាវ ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ក្នុង​ការ​សាងសង់​នេះ


ក្នុង​ឱកាស​នេះ​ដែរ សប្បុរសជនជិត​-ឆ្ងាយ​ជា​ច្រើន​រូប ទាំង​នៅ​តាម​បណ្ដា​ខេត្ដ និង រាជធានី​ភ្នំពេញ បាន​ឧបត្ថម្ភ​ប្រាក់​ជា​វិភាគទាន​ផ្ដល់​ជូន​

កាកបាទក្រហម​ពោធិ៍សាត់ សរុប​៣០​ម៉ឺន​ដុល្លារ សំរាប់​ប្រើប្រាស់​ក្នុង​ការងារ​មនុស្សធម៌ ព័ត៌មាន​លំអិត​នឹង​ផ្សាយជូន​នៅ​ពេល​ក្រោយ​។