អាជីវករផ្សារឈូកធ្វើបុណ្យថែ្លងអំណរគុណ សមេ្តចតេជោ និងលោកជំទាវ

Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4

ខេត្តកំពត    ​​​​​អាជីវករផ្សារឈូកក្នុងទឹកមុខស្រស់ស្រាយទាំងប្រុសទាំស្រីប្រមាណ 400នាក់ បាននាំគ្នាធ្វើពិធីមួយយ៉ាងអធិកអធមនៅមុខផ្សារឈូក កាលពីរសៀលថៃ្ងទី 31 មករា និងមាន​ការដងែ្ហក្បួនព័ទ្ធជុំវិញផ្សារ ដោយមានកាន់ព្រះឆាយាលក្ខណ៌ព្រះមហាក្សត្រ សម្តេចឪ សមេ្តចម៉ែ និងរូបថតសមេ្តចអក្គមហាធម្មពោធិសាល ជាស៊ីម សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ជាមួយនេះ អាជីវករមានកាន់បដា ពាក្យស្លោកជាច្រើនផងដែរ ដែលមានន័យខ្លឹមសារគោរពជូនពរជ័យដល់សមេ្តចតេជោ ក្នុង​ការជួយដល់ពួកគាត់ជាអាជីវករ​ជំទាស់​ជាមួយប្រធានផ្សារឈូក ដែលសង់តូបអនាធិបតេយ្យ​ លើចំណតរ៉ឺម៉ក និងរថយន្តមុខផ្សារដោយសមេ្តចបានបញ្ជាឲរុះរើជាបន្ទាន់កាលពីថៃ្ងពី 28 មករា ឆ្នាំ​​ 2010។​

          នៅមុនពេលក្រុមអាជីវករផ្សារឈូកនាំក្នាដងែ្ហក្បួន និងថ្លែងអំណរគុណសមេ្តច តេជោ លោកអ៊ឹង លីស៊ាង ក្រុមប្រឹក្សាខេត្តកំពត លោក ខឹម ហម អភិបាលស្រុកឈូកនិងមន្រ្តីរាជការ​ ជាច្រើនទៀតក៏បានចូលរួមដែរ។ តាមសំដីអ្នកស្រី វួច បូ​ និង លោក ប៉ាក ឆាយ តំណាង​អាជីវករផ្សារឈូក បានប្រាប់ឲដឹងថា អាជីវករចំនួន400នាក់បានរៀបចំបុណ្យសាមគ្គីមួយ ដើម្បីអបអរសាទរ និងប្រសិទ្ធពរជ័យជូនសមេ្តចតេជោ ហ៊ុន សែន និងលោកជំទាវ ដែល សមេ្តចបានឲលោក លឹម លាងសែ នាយករងឧទ្ទកាល័យជួយដោះស្រាយរឿងសង់តូបលើ ដីផ្សារជាដីរបស់រដ្ឋ ដោយបានផ្តល់នូវយុត្តិធម៌ដល់បងប្អូនអាជីវករគ្រប់រូបជាទីពេញចិត្ត។

          អ្នកតំណាងអាជីវករបាននិយាយថា ពួកគាត់មានការឈឺចាប់តាំងពីឆ្នាំ 2008 មកពេល ឃើញលោកប្រធានម៉ោការផ្សារឈូកសង់តូបលើដីរដ្ឋ ហើយក្មានអ្នកណាជួយអន្តរាគមន៏ ឯតុលាការសាលាដំបូងវិញប្រុងនឹងចាប់ពួកគាត់ទៀត​ ទៅតាមបណ្តឹងប្រធានផ្សារ​។ ពួកគាត់ ជាអាជីវករព្រោះ​តែមិនអាចសង្ងំនឹងភាពអយុត្តិធម៌ ទើមទាំអស់គ្នាទៅសុំអន្តរាគមន៏ពីសមេ្តច ហើយបានសំរេចជោគជ័យ ទើបពេលនេះពួកគាត់រួមគ្នា​ធ្វើ​បុណ្យលាមាត់លាពាក្យដែល​ពួកគាត់​បានបែបន់​ឲទេវតា ពោលគឺសមេ្តចតេជោ ហ៊ុន សែន ជួយសង្រោះ ទើបនាំ​ប្រទេសជាតិបន្តបានយូរអង្វែង​តទៅ។