មេដឹកនាំក្រុមអាវក្រហមអំពាវនាវឲបាតុករកាន់ដប់សាំងម្នាក់1លីត្រចូលក្រុង បាងកក
កាសែតថៃកាលពីថៃ្ងទី 1 កុម្ភៈ បានឲដឹងថា ក្រុមអាវក្រហមស្ថិតក្នុងសាខាខេត្ត ខនគែន ដែលដឹកនាំដោយមេដឹកនាំអាវក្រហមជាច្រើននាក់ប្រកាសថា នឹងប្រមួលកំលាំង ឲបានច្រើនប្រហែលជា1លាននាក់សំរាប់ចូលរួមធ្វើបាតុកម្មដ៏ធំមួយក្នុងខេត្តនេះ។ បណ្តាអ្នក ដឹកនាំអាវក្រហមក្នុងខេត្តខាងលើប្រកាសថា (ពួកយើងធ្វើការប្រមួលផ្តុំក្រុមអាវក្រហមឥសាន ត្រៀមចូលរួមតសូដ៏ប្តូរផ្តាច់ជាលើកចុងក្រោយដើម្បីយកមនុស្សល្អមកដឹកនាំប្រទេស និងទាមទារប្រជាធិបតេយ្យ)។
នៅក្នុងការប្រកាសខាងលើ គឺមានក្រុមអាវក្រហមមកពីខេត្តជាច្រើននៅប៉ែកឥសាន ជាច្រើនម៉ឺន នាក់ធ្វើដំណើរមកចូលរួមដោយមាន សមត្ថកិច្ចជាច្រើននាក់មកការពារសន្តិសុខ ខណៈពេលការជួបជុំរបស់ក្រុមអាវក្រហមដែលរៀបចំឡើងនៅទីលានមនុស្សអាវក្រហមស្ថិតក្នុងស្រុកមឿងខនគែន ខេត្តខនគែន។ ទិដ្ឋភាពនៃការជួបជុំក្រុមអាវក្រហម ដែលធ្វើឡើងកាលពីថៃ្ងទី31 មករា កន្លងមក លោកថាក់សីន ស៊ីណាវ៉ាត្រា អតីត នាយករដ្ឋមន្រ្តីថៃបានបង្ហាញរួបភាពតាមវិដេអូនៅលើវេទិកាក្រុមអាវក្រហមកាលពីយប់ថៃ្ង ខាងលើដែរ។
លោកអារីសម៉ាន ភូងរឿងរ៉ុង មេដឹកនាំអាវក្រហមបានប្រកាសនៅលើវេទិកាថាសូមឲ ក្រុងបាងកកត្រូវយកដបម្នាក់មួយដូច្នេះបើការជួបជុំរបស់អាវក្រហមបាន1លាននាក់នឹងមាន ដបចំនួន1លានដប។ នៅពេលធ្វើដំណើរចូលក្រុងបាងកកត្រូវទិញសាំងម្នាក់1លីត្រ ដាក់ក្នុង ដបដើម្បីទាមទារជាមួយលោកអាពីស៊ីត វ៉េចាជីវ៉ានាយករដ្ឋមន្រ្តីប្រគល់នូវរដ្ឋធម្មនុញ្ញឆ្នាំ 1997 ដល់ក្រុមអាវក្រហមនិងបញ្ជាក់ប្រាប់ពួកអាមាត្រថា បើមនុស្សអាវក្រហមហូរឈាមតែមួយ ដំណក់ពួកគេនឹងគ្មានជីវិតរស់នៅ។ លោកអារីសម៉ាន់បានគូសបញ្ជាក់ថា (ខ្ញុំនឹងគ្រប់គ្រងដោយចាត់ចែងឲមនុស្សអាវក្រហមចូលទៅបាងកក ដោយអ្នកស្រុកខនគែន នឹងធ្វើបាតុកម្មនៅបរិវេណខាងមុខក្រសួងមហាផៃ្ទ ខេត្តអ៊ូដនថានី នៅក្រសួងការពារប្រទេស រីឯអ្នកស្រុកក្រុងបាងកកឆ្ពោះទៅអគាររដ្ឋាភិបាល)។